នាយឧត្តមសេនីយ៍ សៅ សុខា មានទាំងមោទនភាព និងសេចក្ដីអៀនខ្មាស់ ក្នុងការដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រយៈពេល ២០ឆ្នាំ

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចំណាយពេល ២០ឆ្នាំហើយ ក្នុងការដឹកនាំសហព័ន្ធ និងអភិវឌ្ឍន៍វិស័យកីឡាដ៏មានប្រជាប្រិយលើពិភពលោកមួយនេះ ជាមួយសមិទ្ធផលគួរឲ្យមានមោទនភាព តែក៏មានសេចក្ដីអៀនខ្មាស់ ចំពោះការមិនទាន់សម្រេចបំណងជូនអ្នកគាំទ្រផងដែរ។ ថ្លែងក្នុងមហាសន្និបាតលើកទី២០ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈនេះ ប្រធានសហព័ន្ធខាងលើបានគូសបញ្ជាក់ថា «ឆ្នាំនេះ គឺមានរយៈពេល ២០ឆ្នាំគត់ ដែលខ្ញុំចាប់ផ្ដើមចូលរួមក្នុងវិស័យបាល់ទាត់។ ខ្ញុំមានទាំងមោទនភាព និងភាពសប្បាយរីករាយ ប៉ុន្ដែខ្ញុំក៏មានការអៀនខ្មាស់ណាស់ដែរ»។ លោក សៅ សុខា បន្ដថា «ខ្ញុំសប្បាយ ត្រង់ថា ពេលខ្ញុំចាប់ផ្ដើមធ្វើបាល់ទាត់ នៅកម្ពុជា មានទីលានបាល់ទាត់ មានតែពហុកីឡដ្ឋានជាតិមួយដែលមានស្មៅ…។ រហូតមកដល់ថ្ងៃនេះ យើងមានសកម្មភាពបាល់ទាត់ទូទាំងប្រទេស និងគ្រប់ទីកន្លែង សូម្បីតែមន្ដ្រីរាជការរបស់រាជរដ្ឋាភិបាល និងកម្មវិធីសំខាន់ៗ តែងយកបាល់ទាត់មកធ្វើការជួបជុំគ្នា ។ ខ្ញុំគិតថានេះគឺជាជោគជ័យ Read more

វត្តមានរបស់កងកម្លាំងរក្សាសន្តិភាព UN នៅលីបង់ គឺពិតជាមានសារៈសំខាន់ណាស់ ខណៈខ្លួនជិតផុតអាណត្តិនៅលីបង់

ប្រមុខ UN បាននិយាយថា ក្នុងការបន្តវត្តមានរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅលីបង់ គឺពិតជាមានសារៈសំខាន់ណាស់ ពោលគឺបន្ទាប់ពីក្រុមរបស់ UN បច្ចុប្បន្ន ត្រូវចាកចេញពីប្រទេសនេះ ព្រោះផុតអាណត្តិនៅចុងឆ្នាំ២០២៦ ខាងមុខ។ នេះជាការលើកឡើង ចំពេលដែលលីបង់ កំពុងប្រឈមជម្លោះប្រដាប់អាវុធជាមួយអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។  ការបញ្ជាក់ពីតួនាទីដ៏ចាំបាច់នេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាឱ្យកងទ័ពរបស់ខ្លួន វាយលុកចូលជ្រៅដល់រដ្ឋធានីរបស់ប្រទេសលីបង់។ គូជម្លោះទាំងពីរ បានផ្ទុះសង្គ្រាមដាក់គ្នាជាថ្មី ចាប់តាំងពីថ្ងៃទី២ ខែមីនា ពោលគឺនៅពេលដែលក្រុមហេបូឡា បានចាប់ផ្តើមបាញ់រ៉ុក្កែត និងដ្រូនចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដែលរងការវាយប្រហាររវាងអាម៉េរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ នៅក្នុងរបាយការណ៍មួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN លោក អង់តូនីញ៉ូ ហ្គុយតេរ៉េស ប្រមុខអង្គការសហប្រជាជាតិ បានស្នើជម្រើស ៣ Read more

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី ដើម្បីជួយសង្គ្រោះអាយុជីវិតគ្រប់ៗគ្នា។ ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ គណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស គណៈគ្រប់គ្រង លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងសួរសុខទុក្ខអាណាព្យាបាលរួមជាមួយកុមារ ព្រមទាំងអញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីក្រុមហ៊ុន ជីប ម៉ុង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនគណៈគ្រប់គ្រង លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ អាណាព្យាបាលនិងកូនៗ Read more